ភ្នំពេញ៖ នេះបើយោងតាមការការប្រកាសរបស់សាលាសង្កាត់ព្រែកថ្មី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអោយដឹងថា រដ្ឋបាលសង្កាត់ព្រែកថ្មីសូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា ក៏ដូចជាប្រជាពលរដ្ឋ ជិតឆ្ងាយ ដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង ២២ ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សូមប្រញាប់ ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ដេចតេជោ (THIDA) នៅអាគារកោះពេជ្រ (ក្រោយ City Hall) ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ដោយហេតុមានការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ នៅក្នុងវត្តចំពុះក្អែក។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការ ចូលរួមយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ពីការឆ្លងរីករាលដាលជាបន្តបន្ទាប់ ។ បើសង្ស័យថាមានផ្ទុកវិជ្ជមានកូវីដ សូមរូតរះយកសំណាក និងដាក់ខ្លួនឲ្យដាច់ពី មនុស្សនៅជុំវិញខ្លួន និងមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់៕
ប្រភព៖ សាលាសង្កាត់ព្រែកថ្មី