ក្លិប Al-Rayyan ដែលមានមូលដ្ឋាននៅកាតា បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ James Rodriguez ពីក្លិប Everton កាលពីថ្ងៃពុធ។
ការផ្លាស់ប្តូរនេះបានបញ្ចប់ការស្នាក់នៅរបស់គាត់ជាមួយ Everton ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីលោក Rafael Benitez បានប្រាប់ថាគាត់នឹងមិនមានពេលវេលាលេងនៅ Goodison Park សម្រាប់រដូវកាលនេះទេ។ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ បានមកដល់មជ្ឈឹមបូព៌ាកាលពីថ្ងៃច័ន្ទ ដើម្បីធ្វើការពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង និងយល់ព្រមលើព័ត៌មានលំអិតចុងក្រោយនៃកិច្ចសន្យារបស់គាត់។
Al-Rayyan បានលេងពីរប្រកួតនៅរដូវកាលនេះក្នុង Qatar Stars League ដោយលទ្ធផលស្មើរទាំង ២ប្រកួត ប៉ុន្តែនាយកបច្ចេកទេសថ្មីលោក Laurent Blanc ឥឡូវនឹងមានតារាឆ្នើមម្នាក់នៅក្នុងក្រុមដើម្បីពង្រឹកបន្ថែម៕