មក​ដឹង​ពី​ល្បឿន​របស់ CR7 ក្នុង​វ័យ ៣៦​ឆ្នាំ

0

អាយុ​គ្រាន់តែ​ជា​តួលេខ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo នោះ​ទេ ព្រោះ​គុណភាព​នៃ​ការ​រក​គ្រាប់​បាល់​របស់​គាត់​មិន​បាន​ថមថយ​ឡើយ ទោះបីជា​ស្ថិត​ក្នុង​អាយុ ៣៦​ឆ្នាំ​ក៏​ដោយ​។

ចាប់តាំងពី​វិល​ត្រឡប់​មក​កាន់​ទឹកដី Old Trafford វិញ ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ៤ គ្រាប់​ក្នុង​ការ​ប្រកួត ៣ លើក​ចុង​ក្រោយ​របស់​គាត់​ទល់​នឹង Newcastle, West Ham និង Young Boys​។

នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ម្ចាស់​អាវ​លេខ ៧ ថែម​ទាំង​បង្ហាញ​ពី​ល្បឿន​ដ៏​អស្ចារ្យ ដែល​មាន​ល្បឿន​អតិបរមា ៣២.៥១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នោះ​មាន​ន័យ​ថា​គាត់​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​លឿន​បំផុត​នៅ​លើ​ទីលាន ដែល​ប្រហាក់ប្រហែល​នឹង​កីឡាករ Aaron Wan-Bissaka និង Jarrod Bowen ។

អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​លើក​សរសើរ Ronaldo បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​របស់​គាត់​ទល់​នឹង​ក្រុម West Ham ។ គ្រូបង្វឹក​រូប​នេះ​បាន​និយាយ​ថា​៖ «CR7​បាន​បង្ហាញ​ឲ្យ​ដៃគូ​ឃើញ​ពី​ភាព​គ្រោះថ្នាក់​របស់​ខ្លួន និង​ធ្វើ​ឲ្យ Man Utd ក្លា​យមក​ជា​ក្រុម​ដ៏​គួរ​ឲ្យ​ខ្លាច​ជាមួយ​តិក​និករ​ក​គ្រាប់​បាល់​របស់ Ronaldo»៕