ភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យមួយនេះ បង្កឡើងដោយការទុស្សេខ្សែភ្លើង ដែលធ្វើអោយឆេះផ្ទះកែច្នៃធ្វើពីទូរកុងតឺន័រ រួមជាមួយសម្ភារជាច្រើនទៀត ដែលគិតជាទឹកប្រាក់សរុបប្រមាណជិត ១ម៉ឺនដុល្លារ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចខាងពន្លត់អគ្គិភ័យបានធ្វើអន្តរាគមន៍បាញ់ពន្លត់អោយរលត់ទៅវិញ។
តាមប្រភពដដែរបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ។ នៅក្នុងករណីនេះ គឺមិនមានការរងគ្រោះដល់អាយុជីវិតនោះទេ៕

