ភ្នំពេញ៖ នេះបើយើងតាមផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Channa ជនពិការ Online shop បានធ្វើការបង្ហោះនៅសារមួយក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារទាំងស្រុងថា៖
“ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទ ជនពិការ មានលក់មឹកអាំង មានរស់ជាតិឈ្ងុយឆ្ងាញ់
1ប្រអប់ =20000៛ ; 25000៛ ;30000៛
កន្លះគីឡូ =40000៛
1 គីឡូ =80000៛
សេវាដឹកជូនដល់ផ្ទះដោយឥតគិតថ្លៃ ក្នុងទីក្រុងភ្នំពេញ។ សូមពុកម៉ែបងប្អូនជួយគាំទ្រ ក៏ដូចជាជួយទិញខ្ញុំបាទផង.. មានចាប់ពីរម៉ោង 1រសៀល រហូតដល់ម៉ោង9យប់។ ទំនាក់ទំនងកម្មង់សេវាកម្មរហ័សទាន់ចិត្តសូម Call មកកាន់ទូរស័ព្វលេខ 0972002435 / 093323674 ។ ទីតាំង នៅជិតផ្សារបឹងបៃតង ទល់មុខ ហ្គារាស់សាំង LELA ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ”។
នេះពិតជាសរសើរនៅការតស៊ូរបស់បងប្រុស ទោះបីខ្លួនពិការដៃទាំង២ក៏ពិតមែន ប៉ុន្តែបងប្រុសនៅតែខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដោយមិនបានទៅដៃសំពះសុំប្រាក់ពីនរណាឡើយ៕



