ភ្នំពេញ ៖ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ នៅ ចំណុចរោងចក្រ ឡុង លីត ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យឆេះ បាតស្បែកជើង អស់ចំនួន ៣០០ គូរ គ្រឿងម៉ាស៊ីននិងសម្ភារៈ មួយ ចំនួនទៀត ដែលសរុបគិត ជា ទឹកប្រាក់ អស់ប្រហែលចំនួន ១៥.០០០ ដុល្លារ ។
ក្នុងគ្រោះ អគ្គីភ័យនេះ មិន ធ្វើ អោយមានគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សឡើយ ។
ក្នុងកិច្ចប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋា ន នគរបាលស្រុកកំពង់ត្រឡាច បានចូលរួមអន្តរាគមន៍ បាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត ទើបបានរលត់អស់ទាំងស្រុង ៕