ចាប់បានហើយ! ចោរលួចឆ្កឹះ យកស្លាកលេខ រថយន្ត ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចចំហៀង ខាងមុខផ្សារ WB Arena ផ្លូវជាតិលេខ២ ក្រុម ១៧ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធករណីអំពើលួច(ឆ្កឹះយកស្លាកលេខរថយន្តចំនួន០២បន្ទះ)។

យោងតាម អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥៦៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។ (មានផ្ទុកសារធាតុញៀន)

ដោយឡែក ជនរងគ្រោះឈ្មោះ វង្ស តុលា ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៥A ផ្លូវ២៥ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន វើលប្រ៊ីតផ្នែករដ្ឋបាល (តំណាងឲ្យក្រុមហ៊ុនវើលប្រ៊ីត) ។

វត្ថុតាងចាប់យក ទុលឡឺវីសចំនួន ០១ដើម, សោរទីបអក្សរL លេខ៨ចំនួន ០១ ដើម, ក្បាលសម្រាប់ដាក់ លើកំប៉ុងបាញ់ហ្គាសចំនួន ០១ (របស់ជនសង្ស័យ) និងភស្តុតាងចាប់យក ស្លាកលេខរថយន្ត ភ្នំពេញ ៣D-២៣៥៦ ចំនួន ០២ បន្ទះ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕