កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងថ្មី ១១៤នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.០៧១ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៤០០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៥៥៤ នាក់ ស្លាប់ចំនួន ១៤នាក់៕