នោះ! ទ្រាំលែងបាន អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចំៗ ទៅប្រធានមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី

0

ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរិះគន់អំពីការបម្រើសេវា របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ដែលកន្លងមក មន្ទីរពេទ្យនេះ បម្រើសេវាមិនបានល្អ មិនយកចិត្តទុកដាក់ ជាមួយអ្នកជម្ងឺ គិតរឿងលុយជាធំ នឹងបង្កភាពក្តៅក្រហាយ ឲ្យប្រជាពលរដ្ឋ ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក អ៊ុ រាត្រី បានលើកឡើងថា «ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាម ដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័ វរសេនីយទោ ជាក្រុមការងារអង្គរក្ស សម្តេចតេជោដែលបាន មកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់ នៅមន្ទីរពេទ្យ ខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យ ប្រាប់ថា ជាគោលការណ៏ ត្រូវរកអ្នកអោយ ឈាមជំនួស និងបង់ថ្លៃសេវាមុន ធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេច យ៉ាងម៉េចចំពោះ អ្នកគ្រប់គ្រង ដែលមិនគិត ពីក្រមសីលធម៏ និងមិនចេះចាត់ចែង ការងារហើយមិនមែន លើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំ លើការផ្តល់សេវា របស់មន្ទីរពេទ្យ ដែល លោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន»។

ក្រោយពីចេញផ្សាយមិនបាន ប៉ុន្មានផងក៏មានអ្នកចូលទៅខមិន នឹងឡាចស៊ែរ ច្រើនរាប់ពាន់នាក់ ខ្លះបានសាទរ ដែលលោកអភិបាលខេត្ត ហ៊ានរិះគន់ជាសាធារណៈ ចំពោះប្រធានមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងបានលាតត្រដាង ពីភាពអសកម្ម របស់មន្ទីរពេទ្យមង្គលបុរី។

ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានរង់ចាំមើលថា តើវាសនារបស់ប្រធានមន្ទីរពេទ្យមង្គលបូរី លោក ចន្ទ័ វឌ្ឍីណាវុធ ទៅជាបែបណា? បើថ្នាក់ដឹកនាំ ជាអភិបាលខេត្តចេញមុខរិះគន់បែបនេះ៕