ចោលកន្ទុយបារី មិនប្រយ័ត្ន បង្កជាអគ្គិភ័យឆេះ បន្ទប់ខុនដូ ជាន់ទី១៧

0

ភ្មំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នៅវេលាម៉ោង​ ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចអាគារលេខ36A តាមផ្លូវលេខ២៤២ កែងផ្លូវលេខ១១១​ ក្រុម១៣​ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ លី​ ហ៊ួត​ ភេទប្រុស អាយុ​ ៧២ឆ្នាំ​ ជាម្ចាស់អាគារខុនដូរ​ បានជួលបន្ទប់អោយទៅឈ្មោះ​ Xu HuiFa ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរថតបង្ហោះ​ TikTok ជនជាតិចិន​ មូលហេតុដែលបណ្ដាល ឲ្យមានអគ្គិភ័យនេះ ដោយសារតែ ចោលកន្ទុយបារី បង្កជាអគ្គិភ័យ។

ឪក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ថ្មបេតុង​ បន្ទប់ស្នាក់នៅលេខ17C ជាន់ទី១៧​ ដែលមានទំហំ​ ៤ម៉ែត្រ​ x​ ៤ម៉ែត្រ​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ​ កម្លាំងសមត្ថកិច្ចជំនាញបាន​ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១២គ្រឿង ប្រើប្រាស់ទឹកអស់​ ២២ឡាន ស្មើរនឹង ៨៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៥និង៣០នាទីព្រឹក ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១៕