ភ្នំពេញ៖ ស្របពេលយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវិដ១៩ទូទាំងប្រទេស បាននឹងកំពុងដំណើរការ យ៉ាងសស្រាក់សស្រាំ ក៏យើងសង្កេតឃើញថា នៅតែមានករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូមពេទ្យ បានរកឃើញករណីឆ្លងថ្មី ចំនួន ២៤១នាក់ ក្នុងខេត្តចំនួន៤ (ព្រៃវែង ឧត្តរមានជ័យ បាត់ដំបង កំពង់ធំ)។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនីមួយៗ បានឱ្យដឹងថា៖
១/ ខេត្តបាត់ដំបង បានរកឃើញករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៧៧នាក់ និងករណីស្លាប់ចំនួន៣នាក់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,០៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥,០៦៨នាក់ និងកំពុងសម្រាកព្យាបាល៩៣៩នាក់ ស្លាប់៨៤នាក់។
២/ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ចំនួន ០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ៣៥៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២៩៩១នាក់ និងកំពុងសម្រាកព្យាបាល ៤៣៦នាក់ ស្លាប់១១៤នាក់។
៣/ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៩៥៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៣៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៤៧៩ នាក់ ស្លាប់ចំនួន ១៣នាក់។
៤/ខេត្តព្រៃវែង បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៣៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣៩៨នាក់ និងកំពុងសម្រាកព្យាបាល៣៨៩នាក់ ស្លាប់១១៤នាក់។