កូនអត់កំណើត! វាយនិងសំឡុត ម្ដាយ យកប្រាក់ទៅទិញ គ្រឿងញៀន

0

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា គឹមឡេង ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ពីបទ:ហិង្សាដោយចេតនា តាមបណ្ដឹងឈ្មោះ លី ដាណា (ហៅវណ្ណា) ត្រូវជាម្តាយអាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃ ធ្វើឱ្យជនរងគ្រោះដួល ទៅនឹងដី ហើយសំឡុតយកប្រាក់ចំនួន ២លានរៀល និងខ្សែកប្លាកទីន ចំនួន០១ខ្សែ យកលក់ទៅទិញ គ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងចាត់ការតាមនីតិវិធី៕