ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ បានបញ្ជូនសំណុំរឿងដែលយុវជន២ក្រុម ដែលមានមនុស្សរហូតចំនួន១៣នាក់ និងវត្ថុតាងមានកាំបិតចំនួន០៣ដើម រួមនិងម៉ូតូចំនួន៦គ្រឿង ប្រើប្រាស់កាំបិតដេញកាប់គ្នា ទៅសាលាដំបូងអនុវត្តតាមផ្លូវច្បាប់។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី នៅចំណុចវាលស្រែ១០០ ក្នុងភូមិសង្កែវារ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង ក្រុមយុវជនបង្ក អនាធិបតេយ្យចំនួន០២ក្រុមបានប្រើប្រាស់កាំបិតដេញកាប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្ទាប់ពីពួកគេបានប៉ះពារពាក្យសំដីគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាល បានចាត់វិធានការបង្ក្រាបឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមដែលមានឈ្មោះដូចខាងក្រោម៖
ក្រុមទី០១ ៖
១-ឈ្មោះ យុន សឹងយ៉ាន់ណា ភេទប្រុស នៅភូមិ បវេល១ ឃុំបវេល ស្រុកបវេល។
២-ឈ្មោះ វ៉ុន ចានរ័ត្ន ភេទប្រុស នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។
៣-ឈ្មោះ មាស សំណាង (ម៉ាក) ភេទប្រុស នៅ ភូមិបវេល១ ឃុំបវេល។
៤-ឈ្មោះ រស់ គឹមហាន់ ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៥-ឈ្មោះ លី ប៊ុនទី ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៦-ឈ្មោះ ហ៊ីង មួន ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៧-ឈ្មោះ រឿន ចាន់តារ៉ា ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៨-ឈ្មោះ កឿន ប៊ុនហេង ភេទប្រុស នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
៩-ឈ្មោះ ខ្លឹង សីហា ភេទប្រុស នៅស្រុកថ្មគោល។
១០-ឈ្មោះ ធី បញ្ញា ភេទប្រុស នៅស្រុកកំរៀង។
១១-ឈ្មោះ រឿន ចាន់គោរព ភេទប្រុស នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ក្រុមទី០២ ៖
១-ឈ្មោះ លិញ តុលា ភេទប្រុស នៅភូមិទំនប់ ទឹក ឃុំបវេល ។
២-ឈ្មោះ វណ្ណះ ចាន់ន្នី ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។
ក្នុងចំណោមមនុស្សចំនួន១៣នាក់នេះនៅមានបក្ខពួកគេចំនួន០២នាក់ទៀត បានគេចខ្លួនផុតមុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណគាត់រួចហើយ ។
បច្ចុប្បន្ននគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តបន្តតាមនីតិវិធី៕