ក្ដៅៗ! រកឃើញ បុគ្គលិកហាងសំអាង «ហាយសូ​សាឡន» ៥នាក់ ឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta

0

ភ្នំពេញ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ហាងសំអាង ហាយសូ​សាឡន ដែលមានទីតាំង ផ្ទះលេខអេ១៨​ ផ្លូវ​២៥៧​ ភូមិ​ ០៧​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta ចំនួន៥នាក់ ក្នុងចំណោមបុគ្គលិក៧នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕