ក្ដៅៗ! រកឃើញបុគ្គលិក ផ្សារម៉ាក្រូសាខា ខេត្តសៀមរាប ១៦នាក់ ឆ្លងជំងឺកូវីដ

0

ភ្នំពេញ៖ លោក សូរ ប្លាតុង អភិបាលស្រុក ប្រាសាទបាគង បានឱ្យដឹងថា លទ្ធផល យកសំណាក លើកទី១ លើបុគ្គលិក បំរើការងារ នៅក្នុងផ្សារម៉ាក្រូសាខា ខេត្តសៀមរាបចំនួន២៤២នាក់ /ស្រី១២៦នាក់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ រកឃើញ វិជ្ជមាន កូវីដ-១៩ ចំនួន១៦នាក់ ស្រី១៣ នាក់។

លោក សូរ ប្លាតុង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញចូល ផ្សារម៉ាក្រូ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងអំឡុងពេល ៧ ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើច័ត្តាឡីស័ក រយះពេល១៤ថ្ងៃ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សូមមេត្តាទំនាក់ទំនងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារតាមភូមិ ឃុំ ដើម្បីយកសំណាកធ្វើតេស្ត និងទទួល ការព្យាបាលអោយបានត្រឹមត្រូវ ៕