ស្ទើរមិនជឿ! ម្ដាយបង្កើត យកកូនស្រីរបស់ខ្លួន ទៅឱ្យប្ដីចុងរំលោភ

0

ភ្នំពេញ៖ ស្ទើរមិនគួរឲ្យជឿ ដែលម្ដាយបង្កើតបានយកកូនស្រីរបស់ខ្លួន ទើបតែមានអាយុ១២ឆ្នាំ ទៅផ្គាប់ចិត្តប្ដីចុង ពោលឲ្យប្ដីចុងរំលោភ ។ ហេតុការណ៍នេះកើតឡើង នៅចំណុចភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៣ កញ្ញា។

លោកវរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ ១២ ឆ្នាំ មានទីលំនៅ ភូមិ ព្រែក សំរោង ទី២ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។ មុខ របរ សិស្ស រីឯជនសង្ស័យមានចំនួន០២នាក់៖
១ ឈ្មោះ មួង ចាក ហៅ តាក់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ ព្រែក រការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មុខរបរ កសិករ (ត្រូវជាឪពុកចុង) (ឃាត់ខ្លួន )។
២ ឈ្មោះ ជាន ហ៊ុច ភេទ ស្រី ៥០ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ។ (ត្រូវជាម្ដាយបង្កើតឃាត់ខ្លួន)។

ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងទៀតថានៅថ្ងៃទី ពុំចាំ ខែមីនា ឆ្នាំ២០២០ ឈ្មោះ (ជាន ហ៊ុច) អាយុ ៥០ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួន ទៅមានប្តីថ្មី មួយទៀតឈ្មោះ មួង ចាត ហៅ តាក់ (ជនសង្ស័យ ) រស់នៅភូមិ ឃុំ កើតហេតុខាងលើ រហូត ដល់ថ្ងៃ ទី ២៦ កក្កដា ឆ្នាំ២០២១ វេលាម៉ោង (០៨ :០០នាទី) ម្តាយបង្កើតរបស់ជនរងគ្រោះ បានមកដល់ផ្ទះ ឪពុកបង្កើតរបស់ជនរងគ្រោះ ហើយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេលឪពុក របស់ជនរងគ្រោះ បានអនុញ្ញាតឲ្យ នៅជាមួយ ជនរងគ្រោះមួយយប់។

លុះស្អែកឡើង វេលាម៉ោង១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះ ទៅចំការបាត់ ស្រាប់តែម្តាយបង្កើត របស់ជនរងគ្រោះ បានយកជនរងគ្រោះ ទៅបាត់ពេលឪពុកជនរងគ្រោះ ត្រឡប់មកពីចំការវិញ មិនឃើញកូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំ ផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង តែពុំឃើញ ក៏ត្រឡប់មកផ្ទះវិញ ។

លុះដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១វេលាម៉ោង ៨:០០ ព្រឹក ម្តាយបង្កើតរបស់ជនរងគ្រោះ បាននាំជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយបានសុំរួមជាមួយ ប្តីដើមវិញ តែឪពុកជនរងគ្រោះ មិនព្រមឲ្យនៅទេ តែម្តាយជនរងគ្រោះ មិនព្រមចេញ ក៏ដេកស្នាក់នៅផ្ទះ ជាមួយជនរងគ្រោះមួយយប់ទៀត លុះស្អែកពេលឪពុកជនរងគ្រោះ ទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះ បានលួចលុយចំនួន ( ៥០០ដុល្លារ ) រត់គេខ្លួនបាត់ពេលនោះ ជនរងគ្រោះបាននិយាយ ប្រាប់ឪពុកបង្កើតរបស់ខ្លួនថា ពេលជនរងគ្រោះ មករស់នៅជាមួយ ម្តាយរបស់ខ្លូន និងឪពុក ចុងនៅភូមិ ឃុំកើតហេតុ ម្តាយបានវាយធ្វើបាបរាល់ថ្ងៃ ចំណែក ឪពុកចុង បានវាយធ្វើបាបរាល់ថ្ងៃ និងបានចាប់រំលោភចំនួន៤ដង លើកទី១ ពេលយប់នៅលើផ្ទះរបស់ជនសង្ស័យ តែមិនបានសំរេច លើកទី២ ទី៣ និងទី៤ នៅលើផ្ទះដដែល បានសំរេច ដោយម្តាយ ជាអ្នករួមគំនិត ជួយចាប់ហែកជើងជនរងគ្រោះ ទាំងសងខាង ដើម្បីឲ្យជនសង្ស័យរំលោភ រាល់ពេល ម្តង ..ៗ។ ហើយជនសង្ស័យទាំងពីរនាក់ តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា លឺដូចនោះ ឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏ នគរបាលរដ្នបាល សង្កាត់ តាខ្មៅ។

ក្រោយមក កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ តាខ្មៅ បានណែនាំ ឲ្យ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្នបាល ឃុំព្រែករការ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងផ្នែកព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ ឃុំ ព្រែករការ បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំងពីរបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកកណ្តាល ស្ទឹង ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕