ភ្នំពេញ៖ យោងតាមរបាយការណ៍តួលេខ ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន ២៥១.០៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិនចំនួន ២១១.២តោន។ នេះបើតាមហ្វេសប៊ុក ទូតចិន ។
កម្ពុជា បាននាំចេញផលិតផលស្វាយ ចំនួនសរុបប្រហែល ១.៤ម៉ឺនតោន ដែលមានកំណើន ១៩៥.៩៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិនចំនួនប្រហែល ១.១ម៉ឺនតោន។
កម្ពុជាបាននាំចេញផ្លែចេក មានចំនួនសរុប ៣១ម៉ឺនតោន ដែលមានកំណើន ៥៦.៧៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិនមានចំនួន ២៧.២ម៉ឺនតោន។
កម្ពុជាបាននាំចេញស្វាយចន្ទី មានចំនួនរហូតដល់ ៨៧.៦ម៉ឺនតោន ដែលមានកំណើន ៣៤០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅ កាន់ប្រទេសចិនមានចំនួនប្រមាណ ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផល កសិកម្មជាច្រើនរបស់កម្ពុជា ៕