ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានចុះអនុវត្តយុទ្ធនាការ ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តរតនគិរី ក្រុមការងារបានធ្វើការឃាត់ រថយន្តប្រភេទបែនធុនធំចំនួន ៣គ្រឿង យកទៅរក្សាទុកនៅមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្ត និងអោយម្ចាស់រថយន្តកាត់ទ្រុង ដែលតខុសលក្ខណៈបច្ចេកទេសចេញ ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេសដើមវិញ។
ចំពោះរថយន្តដែលបានឃាត់ទុក និងកាត់ទ្រុង មានអត្តសញ្ញាណដូចខាងក្រោម៖
– រថយន្ត ម៉ាក SCANIA ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3996
– រថយន្ត ម៉ាក HYUNDAI TRAGO ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រតនគិរី 3A-2007
– រថយន្ត ម៉ាក DAEWOO ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 3A-2777 ។



