ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រាកាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៨៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣១៩នាក់ និងកំពុងសម្រាកព្យាបាល៤២១នាក់ ស្លាប់១១៣នាក់។

