ភ្នំពេញ៖ ស្របពេលយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវិដ១៩ទូទាំងប្រទេស បាននឹងកំពុងដំណើរការ យ៉ាងសស្រាក់សស្រាំ ក៏យើងសង្កេតឃើញថា នៅតែមានករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូមពេទ្យ បានរកឃើញកេរណីឆ្លងថ្មី ចំនួន ៣៨៦នាក់ ក្នុងខេត្តចំនួន៥ (បន្ទាយមានជ័យ កំពត ឧត្តរមានជ័យ បាត់ដំបង កំពង់ធំ)។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនីមួយៗ បានឱ្យដឹងថា៖
១/ខេត្តឧត្តរមានជ័យ បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀតនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨៩៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៣២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៤០៩ នាក់ ស្លាប់ចំនួន ១២នាក់។
២/ខេត្តព្រៃវែង បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៤៦នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន ក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៥៨៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣៦៥នាក់ និងកំពុងសម្រាកព្យាបាល៣៩០នាក់ ស្លាប់១១៤នាក់។
៣/ខេត្តបន្ទាយមានជ័យ បានរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ២២២នាក់ នៅថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២១ ។
៤/ខេត្តបាត់ដំបង បានរកឃើញករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន ៩០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៦នាក់ និងករណីស្លាប់ចំនួន៤នាក់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៩៩១នាក់ និងកំពុងសម្រាកព្យាបាល៩៣០នាក់ ស្លាប់៨១នាក់។
៥/ខេត្តកំពង់ធំ បានរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៦នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ៣៤៨០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២៩២៦នាក់ និងកំពុងសម្រាកព្យាបាល៤៤០នាក់ ស្លាប់១១៤នាក់។