ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២២៧នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១៥៧នាក់ បានព្យាបាលជាសះស្បើយចំនួន៧៨២៧នាក់ ស្លាប់៩០នាក់ និង២៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕











