ជាងរុះរើផ្ទះចាស់ ដើម្បីសង់ធនាគារ ប្រទះឃើញកាំភ្លើង Ak47 ១ដើម និងគ្រាប់ ១៨គ្រាប់

0

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ សន ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី បានអោយជាងរុះរើផ្ទះចាស់ ដើម្បីសាងសង់ទីតាំង ធនាគារកាណាឌីយ៉ាថ្មី ប្រទះឃើញអាវុធវែង១ដើម ម៉ាកAk47 ប្រភេទស្វាយបត់ និងគ្រាប់ចំនួន ១៨គ្រាប់ រាយការណ៍ជូនកម្លាំង នគរបាលប៉ុស្តិ៍ឃុំគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកឫស្សី បានថ្លែងអំណរគុណដល់ពលរដ្ឋដែល​ បានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការយកទៅ ប្រើប្រាស់នូវអាវុធខូចគុណភាព ទាំងនោះបង្កជាគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ៕