រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣០នាក់ថ្មី និងជាសះស្បើយ៤២នាក់ នៅខេត្តកំពង់ធំ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៤២នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៨០នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់១១៣នាក់៕