ភ្នំពេញ ៖ ជនដៃដល់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ករបួសស្នាម ដោយសារជម្លោះ ពាក្យសម្តីក្នុងវង់ផឹកស៊ី ។
ករណីនេះកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង១៥ នាទីនៅចំណុចប៉ុស្តិ៍១៤ ស្ថិតនៅ ភូមិកោះម្យើលលើឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ជនដៃដល់ឈ្មោះ ប្រុស ធូន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ បានប្រើដំបងឈើទំហំ ៥x៥ វាយទៅលើ ជនរងគ្រោះឈ្មោះ ឈឿន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ចំពីលើក្បាលខាងក្រោយបណ្ដាលឲ្យរងរបួសធ្ងន់នឹងសន្លប់ នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ រីឯជនដៃដល់ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៣ និ១៥នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ៕