Cristiano Ronaldo បានបំបែកកំណត់ត្រាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតជូនក្រុមជម្រើសជាតិ ដោយរកបានគ្រាប់បាល់ទី១១០ និង ១១១ ក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ដែលបានយកឈ្នះសាធារណរដ្ឋអៀរឡង់ក្នុងវគ្គជម្រុះ World Cup 2022 ដោយលទ្ធផល ២-១។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ បានតែតបញ្ចូលទីពីរគ្រាប់ ហើយបានបំបែកកំណត់ត្រាគ្រប់បាល់ សម្រាប់ក្រុមជម្រើសជាតិ ក្រោយស៊ុតប៉េណាល់ទីមិនបានសម្រេច ដោយការសង្គ្រោះពីអ្នកចាំទី Gavin Bazunu របស់អៀរឡង់។
អតីតខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei រកគ្រាប់បាល់សរុបបាន១០៩គ្រាប់ សម្រាប់ក្រុមជម្រើសជាតិរបស់លោក ចន្លោះពីឆ្នាំ១៩៩៣ ដល់ ២០០៦ ប៉ុន្ដែកំណត់ត្រានេះ ត្រូវបាន Ronaldo តាមស្មើក្នុងព្រឹត្តិការណ៍ EURO 2020 ហើយទើបបំបែកបានកាលពីយប់មិញ។
ក្រៅពីបំបែកកំណត់ត្រាគ្រាប់បាល់ CR7 ក៏បានតាមស្មើកំណត់ត្រាមួយផ្សេងទៀតរបស់អតីតមិត្តរួមក្រុម Real Madrid គឺខ្សែការពារអេស្ប៉ាញ Sergio Ramos ដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិច្រើនបំផុត ១៨០ប្រកួតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=IA7Dcait-3g