ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨៥នាក់ថ្មី ជាសះស្បើយ៣២នាក់ និងស្លាប់ម្នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣២នាក់ និងករណីស្លាប់ម្នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៨០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៤២នាក់ និងកំពុងសម្រាកព្យាបាល៧៩០នាក់ ស្លាប់៧៥នាក់៕