ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤៥នាទី មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងនៅចំណុចភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង ។
ផ្ទះទី១មានម្ចាស់ឈ្មោះ ជួង វិត ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ យិន ចិន អាយុ ៣៧ឆ្នាំ ទំហំ 6×8 ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងឈើ និងផ្ទះបាយ១ខ្នងទំហំ 5×6 ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងឈើផ្ទាល់ដី ឆេះម៉ូតូ១គ្រឿងម៉ាក់សង់កូរ៉េ គ្រែដេក ១ អង្ករ ៣៥០គីឡូ និងសម្ភារប្រើប្រាស់ ឆេះទាំងស្រុង ។
ផ្ទះទី២ ម្ចាស់ឈ្មោះ ស៊ូ សុខ ភេទប្រុស អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះ យឹម ជឿន អាយុ ៦៦ឆ្នាំ ផ្ទះខ្ពស់ទំហំ 7×8 ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងឈើ ឆេះអស់និងផ្ទះបាយ ១ខ្នង ទំហំ 5×6 ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងឈើផ្ទាល់ដី ឆេះអង្ករ ៥០គីឡូ គ្រែដេក១ ទូរខោអាវ ១ និងសម្ភារប្រើប្រាស ឆេះទាំងស្រុង ។ ករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងសត្វឡើយ ។
មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ បណ្ដាលមកពីឈ្មោះ ជួង វិត ជាអ្នកដុតដោយសារខឹងប្រពន្ធ ។
ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង (រថយន្តស្រុក ១គ្រឿង) ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង១៤និង៤០នាទី ៕