ភ្នំពេញ៖ រថយន្តធំដឹកទំនិញ និងរថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍ បានបុកគ្នាបណ្តាលឱ្យ រថយន្តធំដឹកទំនិញ ក្រឡាប់លើដងផ្លូវ តែមិនមានគ្រោះថ្នាក់ ដល់ជីវិតមនុស្សទេ។
ហេតុការណ៍នេះបានកើតឡើង នៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិផ្សារលិច ខណ្ឌព្រែកព្នៅ កាលពីល្ងាចថ្ងៃទី៣១សីហា។ រថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ៣F-០៤៦៦ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ចំណែករថយន្ត ដែលក្រឡាប់ម៉ាកហ៊ីយ៉ាន់ ដាយដឹកទំនិញពាក់ផ្លាកលេខ ភ្នំពេញ៣C៨០៦៥ បើកបរ ដោយឈ្មោះ ម៉ៅ សែត ភេទប្រុស អាយុ ៣៧ឆ្នាំ រួមដំណើរជាមួយប្រពន្ធនិងកូន ប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅខេត្តកោះកុង។
បន្ទាប់ពីរថយន្តក្រឡាប់ គេឃើញអ្នកបើកបរ រួមទាំងប្រពន្ធនិងកូន លូនចេញតាមកញ្ចក់មុខ ដែលបែកខ្ទាតចេញ ដោយរងរបួសបន្តិចបន្តួច៕


