ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចុះចាប់ក្រុមអ្នកលក់ឆ្នោតវៀតណាម ល្មើសច្បាប់ ក្នុងមូលដ្ឋានសង្កាត់ដេប៉ូ៣ សង្កាត់ដេប៉ូ២ កាលពីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ដោយមានបញ្ជាពី អភិបាលខណ្ឌទួលគោក លោក ទៀវ សំអឿន អភិបាលរងខណ្ឌ បានសហការណ៍ជាមួយ នគបាលខណ្ឌនិងសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំង លួចកត់ឆ្នោតវៀតណាមខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្ទះលេខ១០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផលចាប់ខ្លួន អ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាម មួយចំនួនទៀត ហើយទីតាំងនេះ ត្រូវបាន កម្លាំងអាជ្ញាធរ បិទជាបណ្ដោះអាសន្ន និងបានបញ្ជូនមនុស្ស រួមមានវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការតាមបន្ត៕