ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៥៥នាក់បន្ថែមទៀត ព្យាបាលជាសះស្បើយ ៣២៨នាក់ និងមានអ្នកស្លាប់ ១៣នាក់ ។
យោងតាមប្រកាសរបស់ក្រសួង នៅថ្ងៃទី១ កញ្ញានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីងទាំង ៤៥៥នាក់ មានករណីឆ្លងសហគមន៍ ៣៧៥នាក់ និងអ្នកដំណើរពីបរទេស ៨០នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុប ៩៣.៥១០នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៩.១១៤នាក់ និងអ្នកស្លាប់ ១.៩១៦នាក់ ៕