ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាក ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ លទ្ធផលតេស្ត ក្នុងចំណោមអ្នកធ្វើតេស្ត ១,៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងផងដែរថា សម្រាប់អ្នកវិជ្ជមានកូវីដខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta ។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលពាក់ព័ន្ធ និងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕