ភ្នំពេញ៖ រថយន្តតូចម៉ាកកាមរី កំពុងបើកបានបត់ឆ្វេង ត្រូវម៉ូតូមួយគ្រឿងជិះឌុបគ្នា ៣នាក់ មកពីក្រោយក៏បុកពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ ៣នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ផ្លូវបំបែកជាបួន ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
យុវជនរងគ្រោះភាគីម៉ូតូ ឈ្មោះ ហាន សុគា អាយុ១៨ឆ្នាំ,ឈ្មោះ អាន វិសាល អាយុ១៦ឆ្នាំ,ឈ្មោះ តុ បញ្ញា អាយុ១៦ឆ្នាំ។ អ្នកទាំង៣រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1C-9064 ខូចខាតយ៉ាងដំណំ។
អ្នកបើកបររថយន្តឈ្មោះ ហង្ស សារេត អាយុ៥៧ឆ្នាំ រស់នៅ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បើកបររថយន្តម៉ាក Camry ពាក់ផ្លាកលេខបាត់ដំបង 2B-1596 ៕






