ខ្សែការពារកណ្ដាល Ruben Dias បានចុះកិច្ចសន្យាបន្តនៅ Manchester City រហូតដល់ឆ្នាំ ២០២៧ ។ គួរបញ្ជាក់ថា ខ្សែការពារព័រទុយហ្កាល់វ័យ ២៤ឆ្នាំរូបនេះ ទើបតែចូលរួមជាមួយក្រុមមេឃខៀវ កាលពីចុងរដូវក្តៅពីក្លិប Benfica ក្នុងតម្លៃ ៦២ លានផោន (៧៩ លានដុល្លារ) លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
ទោះយ៉ាងណាកិច្ចសន្យាថ្មី គឺជារង្វាន់សម្រាប់រដូវកាលដ៏លេចធ្លោ ដែលរូបគេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់បាល់ទាត់ ខណៈដែលក្រុម Man City លើកពាន Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champion League៕