ភ្នំពេញ៖ ម៉ូតូនិងម៉ូតូបើកបុកគ្នា នៅលើស្ពានព្រែកក្តាម បណ្តាលឱ្យមានអ្នករបួស ៣នាក់ ស្ថិតក្នុងភូមិព្រែកក្តាម១ ស្រុកពញាឮ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៣០ ខែសីហា ។
មុនកើតហេតុ មានម៉ូតូម៉ាកសុយស៊ុយគីនិច បើកបរដោយឈ្មោះ យ៉ើ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅខេត្តកំពង់ចាម បានរងរបួសធ្ងន់។ ម៉ូតូនេះបើក ពីកើត ទៅលិចមកដល់កន្លែងកើតហេតុ បានបើកវ៉ាជែងរថយន្តនៅខាងមុខ ហើយទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម បើកបរដោយឈ្មោះ ឆន ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ អ្នករួមដំណើរម្នាក់ឈ្មោះ រ៉ែម ពន្លឹក ភេទប្រុស អាយុ ១៥ឆ្នាំ អ្នកទាំង២រងរបួសធ្ងន់ ៕


