ភ្នំពេញ៖ សមត្ថកិច្ចបានចាប់មនុស្សប្រុសស្រីចំនួន ១៤នាក់ ករណីល្មើសបំរាមរដ្ឋបាល ជួបជុំផឹកស៊ីនៅហាងខារាអូខេយីហោ “រាត្រីឡុងប៊ិចKTV8888” ។
កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានចាប់ក្រុមជនល្មើសបម្រាមនេះនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងហាងរ៉ាអូរខេមួយយីហោ “រាត្រីឡុងប៊ិច KTV8888” មិនគោរពវិធានការរដ្ឋបាល។ មនុស្សប្រុសស្រីចំនួន ១៤នាក់ ដែលសមត្ថកិច្ចចាប់បាន មានអាយុពី១៩ឆ្នាំដល់ ៤០ឆ្នាំ។
សម្ភារដកហូតម៉ូតូ ចំនួន៥គឿងម៉ាកសេ១២៥ ចំនួន៣គឿង-ម៉ាកស្កុបពីចំនួន ១គឿង-ម៉ាក លែតចំនួន១គឿង ៕




