ភ្នំពេញ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែសីហា បានបញ្ជូនមុខសញ្ញាជិះម៉ូតូឆក់ ២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចក្រុងបាន ចុះស្រាវជ្រាវឈានដល់ការ ចាប់ជនសង្ស័យ ២នាក់ឈ្មោះ សួរ ភាក់ណា ហៅមេឃ អាយុ២០ឆ្នាំ,ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ។ ២នាក់នេះស្នាក់ ក្នុងភូមិ ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រីឯជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅ ក្រុងប៉ោយប៉ែត ។ នៅក្នុងកាបូបដែលចោរឆក់បាត់មាន លុយបាតចំនួន ៣០០០បាត (លុយថៃ), លុយខ្មែរចំនួន ៥០.០០០រៀល, អត្តសញ្ញាណបណ្ណ១, បណ្ណចាក់កូវីដ-១៩ចំនួន១សន្លឹក, ទូរសព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ១គ្រឿង, និងសម្ភារផ្សេងទៀត៕