ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានីខេត្ត ដើម្បីពិនិត្យលទ្ធភាពកំណត់បើកសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកូវីដ-១៩ ។
នេះបើតាមសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។