ជាងផ្សារដែកម្នាក់ លើកដែលប្រវែង ៦ម៉ែត្រ មិនប្រយ័ត្នប៉ះខ្សែភ្លើង ស្រាតអមដងផ្លូវ ឆក់រងរបួសធ្ងន់ធ្ងរ

0

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ មាន ករណីខ្សែភ្លើងឆក់ នៅចំណុច ធ្វើសំយាបផ្ទះឈ្មោះ សុយ សង្វាត ភេទប្រុស អាយុ៤០ឆ្នាំ ក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ញុង ញឹម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរ អ្នកបើកបររថយន្ត នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌបានអោយដឹងថា ជនរងគ្រោះបានសម្រាក ពីការងារមកធ្វើជាងផ្សារដែក ធ្វើសំយាបផ្ទះនៅទីតាំងខាងលើ ហើយបានលើកដែក ១ដើម (ដែកទំហំ២ហ៊ុន/កន្លះ,ប្រវៃង៦ម៉ែត្រ) ទៅប៉ះនឹងខ្សែភ្លើងស្រាតអមដងផ្លូវ ក្រុមហ៊ុនអគ្គិសនីខេត្តសៀមរាប បណ្ដាលឲ្យទុស្សេខ្សែភ្លើង (ឆក់) ខ្លួនធ្លាក់ពីលើកំពស់ប្រហែល ៣.៥០ម៉ែត្រមកដី។

ជនរងគ្រោះរងរបួស ឆេះរលាកស្បែកលើដងខ្លួនធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ៕