ថ្ងៃ៣០ សីហា! ឃាត់ខ្លួន អ្នកល្មើសបម្រាមជាង ៦០០នាក់ និងពិន័យជាប្រាក់ជិត ៤លានរៀល

0

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ៦៤៧នាក់នាក់ និងពិន័យជាប្រាក់ចំនួន ៣,៨០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៣៣៣ករណី៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៤៧នាក់
២.ឃាត់យានយន្ត (រថយន្ត ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៣,៨០០,០០០រៀល។