ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍ បានបើកបុកម៉ូតូប៉ើងទាំងម៉ូតូ និងមនុស្ស ២នាក់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ រីឯរថយន្តបង្កបានបើកគេចបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែសីហា។
បុរសដែលស្លាប់ឈ្មោះ គង់ គា ហៅគង់ សីហា អាយុ ៣៤ឆ្នាំ ស្នាក់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយរងរបួសធ្ងន់ត្រូវប្រញាប់ ដឹកទៅសង្រ្គោះ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១IE.៥១៦១។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពជូន ក្រុមគ្រួសារយកធ្វើបុណ្យ នៅស្រុកកំណើតខាងប្រពន្ធ ឯខេត្តកំពង់ធំ ៕





