ភ្នំពេញ៖ រថយន្តធំដឹកដីមួយគ្រឿង តៃកុងបានប្រើល្បឿនលឿន ហើយក៏រ៉េចង្កូតមកខាងឆ្វេងដៃ រអិលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
ដំបូងរថយន្តដឹកដីនេះបានបើក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន ។ លុះដល់កន្លែងកើតហេតុ តៃកុងរថយន្តទំនងងងុយដេក ក៏រ៉េចង្កូតមកខាងឆ្វេងដៃ រអិលធ្លាក់ចូលប្រឡាយទឹកស្អុយតែម្តង បណ្តាលរងការខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។ តែមិនមានបង្កគ្រោះថ្នាក់ ដល់មនុស្សទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង ពិនិត្យឃើញថា មិនមានប៉ះពាល់ដល់អ្នកដទៃ និង មិនធ្វើឱ្យខូចខាតសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្ត មកស្ទូចយកចេញទៅ ៕



