ភ្នំពេញ៖ ក្មេងស្រីជិះម៉ូតូ ១គ្រឿងឌុបគ្នា ៣នាក់ បានបុករថយន្តពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ ២នាក់លើផ្លូវជាតិលេខ៧ ក្នុងភូមិដងកាំបិត ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៩ ខែសីហា។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ ឈឿន វុទ្ធី អាយុ១៧ឆ្នាំ,ឈ្មោះ រ៉េនស្រីរ័ត្ន អាយុ១៤ឆ្នាំ រងរបួសធ្ងន់,ឈ្មោះ ម៉ឹកស្រីម៉យ អាយុ១៧ឆ្នាំ រងរបួសធ្ងន់។អ្នកទាំង៣រស់នៅភូមិថ្នល់ថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្រុមក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាក ហុងដាវ៉េវមួយគ្រឿងគ្មានផ្លាកលេខ
ចំណែករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខភ្នំពេញ 2X-0797 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចបាន ចុះទៅ យកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕





