ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានបង្រ្កាបករណី ចោរកម្ម (លួចយកម៉ាស៊ីនបូមទឹក) មួយករណីដោយធ្វើការឃាត់ខ្លួន ជនសង័្សយឈ្មោះ យ៉ង់ អៀត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
វត្ថុតាងដកហូតរួមមាន៖ ម៉ាស៊ីនបូបទីកកូនកាត់១១សេស ពណ៌ក្រហមចំនួន០១, ម៉ូតូ ចាស់ចំនួន០១, រទេៈចំនួន០១។
សូមជម្រាបជូនថា ក្នុងពេលកើតហេតុ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ជនសង័្សយរូបនេះបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះឈ្មោះ ចឺប ឡាយ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃើញ ហើយបានធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុក បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ ជូនជនរងគ្រោះវិញ ៕