ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅចំនុចក្រុមទី១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ មានករណីរន្ទះបាញ់មនុស្សស្លាប់ម្នាក់ ខណៈពេលកំពុងបើកបរម៉ូតូ លើផ្លូវជាតិលេខ៥ ។
មន្ត្រីនគរបាលស្រុកសង្កែបានឪ្យដឹងថា ជនរងគ្រោះឈ្មោះ ចេម សត់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ ជនរងគ្រោះខាងលើឈ្មោះ ចេម សត់ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវ រន្ទះបាញ់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕