Home សង្គម ពេទ្យចុះយកសំណាក អាជីវករផ្សារដើមគ ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ២នាក់

ពេទ្យចុះយកសំណាក អាជីវករផ្សារដើមគ ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ២នាក់

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា នាថ្ងៃទី៣០ ខែសីហានេះ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ នៅផ្សារដើមគរ លើផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចំនួន ២១៧នាក់ ក្នុងនោះរកឃើញអ្នកឆ្លងកូវីដ ២នាក់ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ចំពោះមូលហេតុនៃការចុះយកសំណាកនេះ គឺបន្ទាប់ពីមានអ្នកជំងឺកូវីដ បានទៅផ្សារទិញម្ហូប លើដងផ្លូវ៣៣៦ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អំឡុងម៉ោង ១រសៀល ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បន្ថែមថា សម្រាប់អ្នកវិជ្ជមានកូវីដ ២នាក់ខាងលើ ត្រូវបន្តរង់ចាំលទ្ធផល វិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ជាពិសេសដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕

 

Previous articleឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ ៤​នាក់ ​ករណី​វាយ​កាប់​ចាក់​គ្នា បង្ក​ភាព​អនាធិបតេយ្យ​ ​
Next articleបុរសម្នាក់បើកម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវ រងរបួសធ្ងន់