ភ្នំពេញ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីបង្កភាពអនាធិបតេយ្យ វាយកាប់ចាក់គ្នា នៅវេលាម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវកៅស៊ូ បុរីសៀង ណាំ ២ ស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។
ក្រុមស្ទាវទាំង៤នាក់ដែលឃាត់ខ្លួនមាន ១.ឈ្មោះ យិន សីលា ហៅ សិលា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប។ ២.ឈ្មោះ ស្រឿង ធារី ហៅ ឃ្លូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់សង្កែ ក្រុង/ខេត្តសៀមរាប ។ ៣. ឈ្មោះ វុន ភុងឃី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។ ៤.ឈ្មោះ រឿន រ៉ុងសុម៉ាលុច ហៅ យុយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះកសិកម្មសង្កាត់ស្រង៉ែ ក្រុង/ ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិត្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា : ជនសង្ស័យទាំង ០៤នាក់ពាក់ព័ន្ធករណីអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធផ្សេងៗ) និងបទធ្វើឲ្យខូចខាតដោយចេតនា ។ ក្រោកពីធ្វើការសាកសួររួច សមត្ថកិច្ចបានយកជនសង្ស័យទាំង ០៤នាក់ធ្វើតេស្តយកសំណាក រកជំងឺកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន និងបានធ្វើតេស្តរកសារធាតុញៀន នៅក្នុងទឹកនោមលើជនសង្ស័យទាំង៤នាក់ ជាលទ្ធផល (អវិជ្ជមាន) ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចរកឃើញ និងដកហូតវត្ថុតាងបានរួមមាន: កាំបិតខ្វែវគ្មានដង ចំនួន ១ដើម ម៉ូតូចំនួន ០២គ្រឿង ជាមធ្យោបាយជនសង្ស័យជិះប្រព្រឹត្តបទល្មើស ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1P-5760 និងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2005 ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1L-7023 ។
បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ និងវត្ថុតាងត្រូវបានកម្លាំងឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទៅនីតិវិធីបន្ត ៕