ចាប់ខ្លួនមុខសញ្ញាជួញដូរ គ្រឿងញៀនម្នាក់ យកទៅដាក់គុក ៤ឆ្នាំ

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រងបានលុងខេត្តរតនគិរី។

ដោយមានការសម្របសម្រួល និតិវិធីផ្ទាល់ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានឃាត់ជនសង្ស័យជាមុខសញ្ញ ម្នាក់ឈ្មោះ វាំង តារាវិច្ឆ័យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខសញ្ញាខាងលើជាមុខសញ្ញាចាស់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦/២០ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ចេញដោយ លោកឈុន ចន្ទ័សីហា ចៅក្រមជំនំជម្រះ ក្មុងករណីបទល្មើសជួញដូរ គ្រឿងញៀនដោយសម្រេច ដាក់ទោសក្នុងពន្ធនាគារចំនួន ៤ឆ្នាំ។

វត្ថុតាងដកហូតរួមមាន៖ មេតំហ្វេតាមីនអាយ ចំនួន០១ ទម្ងន់២២.៧៣ក្រាម, ទូរស័ព្ទដៃ ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន០២គ្រឿង, ជញ្ជីង០១គ្រឿង, ដាវសាំម៉ូរៃចំនួន០៤ដើម, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, សម្ភារៈសេពមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿង តាមនិតិវិធីបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ចាត់ការនិតិវិធីតាមច្បាប់ ៕