ភ្នំពេញ៖ បុរសម្នាក់បានខឹងប្រពន្ធស្តីបន្ទោស ពីរឿងវាយកូនស្រាប់តែ សម្រេចធ្វើអត្តឃាត ដោយចងកនៅហ្នឹងដើមស្វាយ ខាងក្រោយផ្ទះរបស់ខ្លួន។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីធ្វើអត្តឃាតដោយ ចងកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១នៅម្តុំទួលស្បូវ ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ។ ជនធ្វើអត្តឃាតឈ្មោះ ឈាង ផាត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។
ក្រោយពីមានករណីនេះកម្លាំង នគរបាលស្រុកចិត្របុរី ចុះពិនិត្យឃើញសាកសពជន ធ្វើអត្តឃាតមិនមានពាក់ព័ន្ធ ទៅហ្នឹងបទល្មើសផ្សេងទេ និងបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕



