ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីស RX330 បើកយ៉ាងលឿន និងបុករះបង្គោលរបងបាក់ជាច្រើនដើម ហើយរថយន្តនេះជ្រុលធ្លាក់អូរ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវថៃហ្គឺរ ខាងត្បូងស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្នុងសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តខាងលើម៉ាកឡិចស៊ីស RX៣៣០ ពាក់ផ្លាកលេខ ភ្នំពេញ ២AP ៧១០១ បើកតាមបណ្តោយផ្លូវថៃហ្គឺរ លុះមកដល់កន្លែងកើតហេតុ ផ្លូវមានស្ថានភាពកោងបណ្ដាល ឱ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃ បុករះបង្គោលរបងបាក់អស់ជាច្រើនដើម ហើយក៏ធ្លាក់ផ្លូវតែម្តង ។
ក្រោយកើតហេតុម្ចាស់បាន ហៅរថយន្តស្ទូចមកស្ទូចយក រថយន្តជួបគ្រោះថ្នាក់នេះទៅ យានដ្ឋានដើម្បីជួលជុល ៕



