Home សង្គម កង់បីបុកម៉ូតូឆ្លងផ្លូវ ជ្រុលធ្លាក់ ប្រឡាយទឹកស្អុយ

កង់បីបុកម៉ូតូឆ្លងផ្លូវ ជ្រុលធ្លាក់ ប្រឡាយទឹកស្អុយ

0

ភ្នំពេញ៖ ម៉ូតូកង់បីបុក ម៉ូតូកំពុងបើកឆ្លងផ្លូវ ហើយកង់បីជ្រុលធ្លាក់ប្រឡាយទឹកស្អុយ រងការខូចខាតសងខាង នៅផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៦ ខែសីហា។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បត់ឆ្លងផ្លូវស្របពេលនោះ ក៏មានម៉ូតូកង់បី មកដល់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូបណ្តាល ឱ្យរងការខូចខាត ហើយកង់បីបានជ្រុលធ្លាក់ចូល ទៅក្នុងប្រឡាយទឹកស្អុយ តែមិនមានបង្ក គ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយព្រមយកទៅជួសជុល រៀងៗខ្លូនក៏បញ្ចប់រឿង ៕

Previous articleឡានឡង់គ្រីស័របើកលឿនដូចហោះ បួងចង្កូតបត់ចូលផ្លូវមិនផុត ជ្រុលបុកចូលផ្ទះពលរដ្ឋទាំងកម្រោល
Next articleឡានឡិចស៊ីស RX330 បើកបោះពួយយ៉ាងលឿន រេចង្កូតក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់ បណ្ដាលឲ្យតៃកុងរបួសធ្ងន់